You are currently viewing ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំប្រតិភូចូលរួមបុណ្យសពមហាឧបាសិកា ញឹម តេង

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំប្រតិភូចូលរួមបុណ្យសពមហាឧបាសិកា ញឹម តេង

(ភ្នំពេញ)៖ រសៀលថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២២  ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រតិភូចូលរួមបុណ្យសពមហាឧបាសិកា ញឹម តេង ត្រូវជាម្តាយក្មេក លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ។

 

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានសម្ដែងនូវការសោកស្តាយជាមួយលោកជំទាវ និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ និង ឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធមហាឧបាសិកា ញឹម តេង សូមឆាប់បានកើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕