ស្វាយរៀង ៖ នៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ តាមការផ្តល់ព័ត៌មានពីភ្នាក់ងារថាៈ នៅចំណុចភូមិបារាយណ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង មានករណីរក្សាទុក ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានបញ្ជាកម្លាំងជំនាញដឹកនាំដោយ លោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្រ្កាបដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១១ នាក់ និងបានចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានចាត់ការតាមនីតិវិធី៕