You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំមន្ត្រីអាវុធហត្ថខេត្ត ចុះសាកសួរសុខទុក្ខលោក វរសេនីយ៍ឯក វង្ស ប៊ុនថន

តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំមន្ត្រីអាវុធហត្ថខេត្ត ចុះសាកសួរសុខទុក្ខលោក វរសេនីយ៍ឯក វង្ស ប៊ុនថន

ព្រះសីះនុ៖ ព្រឹកថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឲ្យលោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និង នាំយកនូវមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ទឹកប្រាក់ចំនួន ១៣,៤៩០,០០០រៀល (ដប់បីលានសែសិបប្រាំបួនម៉ឺនរៀលគត់) និងគ្រឿងបរិភោគមួយចំនួន ប្រគល់ជូនលោកវរសេនីយ៍ឯក វង្ស ប៊ុនថន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលកំពុងមានជំងឺប្រចាំកាយនៅគេហដ្ឋាន ស្ថិតក្នុងក្រុមទី២៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

លោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង ក៏បានពាំនាំនូវការផ្តាំផ្ញើក្តីនឹករំលឹក ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និង ជូនពរដល់លោកវរសេនីយ៍ ឱ្យឆាប់បានជាស្បះស្បើយពីជំងឺទាំងឡាយទាំងពួង និងណែនាំដល់ក្រុមគ្រួសារ ត្រូវយកចិត្តទុកដាក់មើលថែទាំ តាមដានសុខភាពរបស់លោក និង ត្រូវលេបថ្នាំជាប់ជាប្រចាំតាមវេជ្ជបញ្ជាលោកគ្រូពេទ្យជំនាញ បរិភោគអាហារដែលជំនួយដល់សុខភាពរាងកាយ និងឧស្សាហ៍ហាត់ប្រាណដើម្បីទទួលបានសុខភាពរឹងមាំឡើងវិញ។

 

ក្នុងឱកាសនេះ លោក វរសេនីយ៍ឯក វង្ស ប៊ុនថន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រមទាំងក្រុមគ្រួសារ បានសម្តែងក្តីរីករាយជាមួយអារម្មណ៍កក់ក្តៅ ដោយបានការយកចិត្តទុកដាក់ គិតគូរខ្ពស់ចំពោះសុខទុក្ខពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ដែលបានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ស្របពេលដែលរូបលោកកំពុងមានជំងឺនាពេលនេះ។

គ្រឿងបរិភោគ សម្ភារៈប្រើប្រាស់មានទឹកត្រចៀកកាំជំនួយសុខភាព ចំនួន ០១កន្រ្តក, ទឹកក្រូច ០៣កេស, ជេល ០៥ដបតូច, ម៉ាស់ ០៣ប្រអប់។