សៀុមរាបៈ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំ ឆ្លងឧប្បសម្ពន័្ធផែនការ ការពារធានាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ ក្នុងពិធីបុណ្យ HOLLAWEN DAY (ហាឡូវីន) ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ប្រាក់
ចាន់ធឿន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប តំណាង លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការចូលរួមពីសំណាក់ លោក មេបញ្ជាការរងខេត្ត ប្រធានមន្ទីរ អនុមន្ទីរ និងនាយ នាយរងការិយាល័យ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ ជាច្រើនរូបទៀតផង។