You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អនុសេនីយ៍ទោ ក្រិច ចន្ធា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសនេសាទតាមដងទន្លេក្នុងភូមិសាស្រ្តភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបានរុះរើ របាំងសាច់អួនចំនួន០៧កន្លែងប្រវែង៦៥០ ម៉ែត្រ, លូសាច់អួនចំនួន០៧មាត់, បង្គោលសរុបចំនួន២៥០ដើម, លែងត្រីចំរុះ ១៥ គីឡូក្រាម។

សម្ភារៈ និង វត្ថុតាង បានកាប់បំផ្លាញចោលនៅនឹងកន្លែង។