ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់លើការងារជំនាញ ដើម្បីផ្ទេរ-ប្រគល់ ក្នុងការប្រកាសមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ សូវ ពុទ្ធា នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងប្រតិភូអមដំណើរ និងលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យផងដែរ។