រតនគិរី៖ រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដឹកនាំដោយ ឯកឧត្តម ញាំង ទង សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានចុះមកត្រួតពិនិត្យការងារជំនាញនគរបាលយុត្តិធម៌ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ចូលរួមក្នុងការត្រួតពិនិត្យនេះ កងរាជអាវុធហត្ថខេត្តដឹកនាំដោយលោក វរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើស និង មានការចូលរួមរបស់អនុប្រធានមន្ទីរ នាយការិយាល័យផងដែរ ។