បន្ទាយមានជ័យៈ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើការអនុវត្តន៍ការងារ និងការអនុវត្តន៍បទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ។
កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក និងប្រធាន អនុប្រធានស្នាក់ការសន្តិសុខ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរងកងអនុសេនាធំចល័តលេខ១៦ទាំងអស់ចំនួន១៤៨នាក់បានចូលរួមផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្សព្វផ្សាយផែនការ របស់ក្រសួងមហាផ្ទៃស្ដីពីការ បង្រ្កាបល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ និងអជីវកម្មទទួលបញ្ចាំខុសច្បាប់។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់បទបញ្ជាដល់អាវុធហត្ថគ្រប់លំដាប់ថ្នាក់ មិនអោយមានការពាក់ព័ន្ធ នឹងល្បែងស៊ីសងគ្រប់ប្រភេទផងដែរ។