អហ ព្រះវិហារ៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១៧និង០០នាទី ដោយមានការអនុញ្ញាតពីលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត បានចុះឆែកឆេរលំនៅឋានរបស់ឈ្មោះ អែម ញេន ភេទប្រុស អាយុ៥៤ឆ្នាំ ប្រពន្ធឈ្មោះ ប្រាក់ បុណ្យ អាយុ៥១ឆ្នាំ រស់នៅភូមិឈើទាលគងឃុំ ស្រុកជាំក្សាន្ត ជាលទ្ធផល រកឃើញថ្នាំញៀនម៉្សៅក្រាមពណ៍ស(ម៉ាទឹកកក)ចំនួន៣កញ្ចប់តូច និងថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន(យ៉ាម៉ា)ចំនួន៧គ្រាប់។ មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ដោយទទួលបានពាក្យប្តឹងផ្ទាល់មាត់តាមទូរស័ព្ទប្រាប់ថាមានមនុស្ស៣នាក់កំពុងឈ្លោះប្រកែកគ្នា កម្លាំងអាវុធហត្ថបានចុះដល់កន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវ។ តាមការស្តាប់ចម្លើយរបស់ឈ្មោះ តែម ភក្រ្តា ភេទប្រុស អាយុ២៨ឆ្នាំ បានប្រាប់ថា គាត់ (តែម ភក្ត្រា) បានយកលុយដុល្លារក្លែងក្លាយនេះទៅទិញថ្នាំញៀនពីឈ្មោះ អែម ញេន និងឈ្មោះ ប្រាក់ បុណ្យ។ ទើបកម្លាំងជំនាញសុំការអនុញ្ញាតពីអយ្យការបន្តនីតិវិធីឆែកឆេរផ្ទះ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់តែម្តង។ វត្ថុតាងដែលចាប់យករួមមាន៖ ថ្នាំញៀនម៉្សៅក្រាមពណ៍ស(ម៉ាទឹកកក)ចំនួន៣កញ្ចប់តូច, ម៉េតំហ្វេតាមីន(យ៉ាម៉ា)ចំនួន៧គ្រាប់ និងលុយដុល្លារក្លែងក្លាយចំនួន៦សន្លឹកស្មើនឹង៦០ដុល្លារ។
អាវុធហត្ថឃាត់ខ្លួនមនុស្ស៣នាក់ពាក់ព័ន្ធគ្រឿងញៀននិងចរាចរណ៍ប្រាក់ដុល្លារក្លែងក្លាយ
- Post author:Eng Hy
- Post published:September 6, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប