You are currently viewing លោកវរសេនីយ៍ឯក តាំង ឈុនស្រេង ទទួលគណៈប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដឹកនាំដោយ ឯកឧត្តម សៀង ឡាប្រេស្ស

លោកវរសេនីយ៍ឯក តាំង ឈុនស្រេង ទទួលគណៈប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដឹកនាំដោយ ឯកឧត្តម សៀង ឡាប្រេស្ស

កោះកុង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថកោះកុង ថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស ការិយាល័យចំណុះមន្ទីរ មូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ និងជំនួយការ ទទួលគណៈប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដឹកនាំដោយ ឯកឧត្តម សៀង ឡាប្រេស្ស អនុប្រធាន គ.ជ.ប.ទ មកត្រួតពិនិត្យការងារស្រាវជ្រាវ និង បង្ក្រាបបទល្មើស កន្លែងឃាត់ខ្លួន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង៕