នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ នារសៀល ថ្ងៃពុធ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានពិធីបំពាក់ឋានន្តរសក្តិ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ និង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ។