ពោធិ៍សាត់៖ រៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅវត្តកែវសុណ្ណ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានទទួលអំណោយពី ឯកឧត្តម ឡូញ វ៉ិត ទីប្រឹក្សាផ្ទាល់ សម្តេចសង្ឃ ប៊ូ គ្រី ដែលបានឧបត្ថម្ភ ឯកសណ្ឋានកីឡាករអ៊ុទូក ចំនួន៨០កំប្លេរ សរុបទឹកប្រាក់ចំនួន២,៥០០,០០០រៀល។