You are currently viewing ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

ព្រះសីហនុៈ ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ធ្វើការឃាត់ខ្លួន ខណ:ពេលដែលកម្លាំងកំពុងចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត នៅវេលាម៉ោង២២ និង០០នាទី យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។

បើតាមការអោយដឹង ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងថា នៅពេលកម្លាំងកំពុងបំពេញបេសកកម្ម ចុះល្បាតពេលយប់ លុះពេលទៅដល់ចំណុច ភូមិថ្មី ស្ថិតក្នុងក្រុម១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការសង្ស័យទៅលើស្ត្រីុម្នាក់ ដែលបានឃើញកម្លាំងអាវុធហត្ថ ហើយរត់គេចខ្លួន ពេលនោះ ធ្វើអោយកម្លាំងមានការសង្ស័យ ក៏តាមឃាត់ខ្លួនដើម្បីយកមកសាកសួរ។

លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានអោយដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ថន ស្រីហៀង ភេទស្រីអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់អោយដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យក វត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់
០២. ទូរស័ព្ទដៃ ចំនួន០៣គ្រឿង
០៣. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន0១សន្លឹក
០៤. លុយខ្មែរ ចំនួន៤០ម៉ឺនរៀល។

ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
%e1%9f%a7%e1%9f%a1

%e1%9f%a7%e1%9f%a2