បាត់ដំបង៖ រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសង្កែ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ និងមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ ។
ពិធីនេះមានការអញ្ជើញចូលរួមពី តំណាងប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងនៃគណៈអភិបាលស្រុក មេបញ្ជាការរងខេត្ដ មេបញ្ជាការផ្នែកសឹករង លោកអធិការនគរបាល ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ព្រមទាំងមន្រ្ដីរាជការសាលាស្រុក ចូលរួមច្រើនរូបផងដែរ។