You are currently viewing វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង វឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែសីហា

វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង វឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែសីហា

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា នាយការិយាល័យនីតិកម្ម និង អធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង វឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែសីហា លើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២២ និង ផ្សព្វផ្សាយផែនការផ្សេងៗ ដោយមានការចូលរួមពីសំណាក់នាយរងការិយាល័យ នាយផ្នែក ជំនួយការ និង បុគ្គលិកក្នុងការិយាល័យនីតិកម្ម និង អធិការកិច្ច ។