ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលជំនាញការងារកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំជំនាញការងារកសាងកម្លាំង ដើម្បីរៀបចំប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមេបញ្ជាការកងរាជអាវុធហត្ថខេត្តមួយចំនួន ពិធីនេះមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ ស្នងការ លោក វរសេនីយ៍ នាយការិយាល័យ ព្រមទាំងនាយរងការិយាល័យដែលមានការពាក់ព័ន្ធផងដែរ ៕