កំពង់ស្ពឺៈ នៅវេលាម៉ោង១៤ និង១៥នាទី ល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការជាមួយ កម្លាំងចម្រុះ បានធ្វើការបង្ក្រាបករណីរក្សាទុកឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុច ដីឡូ ភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នេះបើយោងតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News ប្រចាំខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ឈើកូនក្រឡឹង ចំនួន ៣៦ដុំ
០២. ឈើរាជកុលម៉ៃតាប់ ចំនួន៥៩សន្លឹក។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។ ចំណែកជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។