កំពង់ចាម៖ នៅវេលាម៉ោង១៩ និង ០០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ដោយមានការសំរបសំរួលនីតិវិធីពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្ន មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម កំពុងកសាងសំណុំរឿតតាមនីតិវិធី ។