ប៉ៃលិន៖ ព្រឹកថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន លោក វរសេនីយ៍ទោ យឹម យ៉េន នាយសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានធ្វើការផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ជូនបងប្អូនប្រពលរដ្ឋក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលប្រព្រិត្តទៅចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៦ ទាំងនៅតាមវត្ត និងរម្មណីយដ្ឋាននៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីសំណាក់លោកនាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយ នាយរងចំណុះឱ្យកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។