សៀមរាប: នៅបញញជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប រសៀលថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២ លោក វរសនីយ៍ឯក ស៊ិន លី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថ ៩ខែ ឆ្នាំ២០២២ និងទិសដៅការងារអនុវត្តបន្ត, ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន, ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប កិច្ចប្រជុំនេះមានការចូលរួមពីនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។