You are currently viewing តំណាង លោក ឧត្តមសេនីយ៍ត្រី សំ តុលា ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

តំណាង លោក ឧត្តមសេនីយ៍ត្រី សំ តុលា ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

កណ្តាល៖ ព្រឹកថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២ ដោយបានការណែនាំចង្អុលបង្ហាញពី លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខសំណេះសំណាល ដល់លំនៅដ្ឋានបាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួនរជូនដល់គ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន ចំនួន១គ្រួសារ គឺគ្រួសារលោកអនុសេនីយ៍ ឯកផៃ សុភក្តិ មេបញ្ជាការរងស្រុកកណ្តាលស្ទឹងទទួលថវិការចំនួន ១,៤៥៥,០០០លានរៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

ក្នុងឱកាសនោះដែរ ក្រុមគ្រួសារអាវុធហត្ថ បានសំដែងនូវសេចក្តីអំណរគុណ និង ជូនពរដល់លោក មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ សូមឲ្យមានសុខភាពល្អ និង ទទួលបានជោគជ័យគ្រប់ភារកិច្ច ប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។