You are currently viewing អាវុធហត្ថខណ្ឌដង្កោកំពុងសម្រួលចរាចរណ៍ និងការពារជូនក្បួនថ្នាក់ដឹកនាំ ត្រូវរ៉ឺម៉កម៉ូតូកង់បីបុក ទទួលបានការឧបត្ថម្ភថវិកាពី ឯកឧត្ដម ឃួង ស្រេង

អាវុធហត្ថខណ្ឌដង្កោកំពុងសម្រួលចរាចរណ៍ និងការពារជូនក្បួនថ្នាក់ដឹកនាំ ត្រូវរ៉ឺម៉កម៉ូតូកង់បីបុក ទទួលបានការឧបត្ថម្ភថវិកាពី ឯកឧត្ដម ឃួង ស្រេង

បន្ទាប់ពីទទួលបានដំណឹងថា លោក អនុសេនីយ៍ឯក កា សី ជាជំនួយការកងរាជអាវុធហត្ថខណ្ឌដង្កោ កំពុងបំពេញភារកិច្ច សម្រួលចរាចរណ៍ និងការពារក្បួន ថ្នាក់ដឹកនាំតាមផ្លូវ ស្រាប់តែត្រូវម៉ូតូរ៉ឺម៉កកង់បី បើកបរមិនប្រយ័ត្ន បានបុកទៅលើលោក បណ្តាលឲ្យរបួសត្រង់ក្បាលហូរឈាមស្រោចមុខ ដួលទៅលើដីរបួសធ្ងន់កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

 

នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០៛ (មួយលានរៀល) តាមរយៈ ក្រុមការងារមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ទៅជូន លោក អនុសេនីយ៍ឯក កា សី ទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាល និងបានផ្តាំផ្ញើសួរសុខទុក្ខផងដែរ៕