ឧត្តរមានជ័យ : នៅវេលាម៉ោង៨ និង០០នាទី ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសុវត្តិភាពជូន ឯកឧត្តម ឧត្តសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ
និងជាមេបញ្ជាការរងកងទ័ពជើងគោក អញ្ជើញមកសម្ពោធអគារសឹក្សាមួយខ្នងកម្ពស់ ២ជាន់ ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ (នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦) និងប្រជុំត្រួតពិនិត្យការងារជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើសប្រចាំខែតុលា ទិសដៅខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ចាន់ យូសាន់ មេបញ្ជាការរងនិងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ សរុបចំនួន ៦៦នាក់ ។