ក្រចេះ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ស៊្រុន សោភ័ណ មេបញ្ជាការរង កងរាជអាវុធហត្តខេត្តក្រចេះ បានដឹកនាំមន្ត្រីអាវុធហត្ថខេត្ត ចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ លោកតា អ៊ុល ស្រេង ត្រូវជាឪពុក លោក វរសេនីយ៍ត្រី អ៊ុល ឆាយ អនុប្រធានមន្ទីរប្រតិបត្តិការ និង ហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្តក្រចេះដែលទទួលមរណៈភាពកាលពី ថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ និងបាននាំយកថវិកា របស់លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត រួមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ចំនួន ២,៥០០,០០០៛(ពីលានប្រាំសែនរៀល)ប្រគល់ជូនគ្រួសារសពផងដែរ។