កណ្តាលៈ ថ្ងៃសៅរ៍ ១៣រោច ខែអស្សជ ព.ស. ២៥៦០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៣និង៣០នាទីរសៀល បានជួបជុំពុទ្ធបរិស័ទ និមន្តព្រះសង្ឃចម្រើនព្រះសង្ឃព្រះបរិត្ត និងសម្តែងធម៌ទេសនា។
សូមជម្រាបជូនថា៖ ព្រះចៅអធិការវត្តទេពរង្សី គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាននៃកងរាជអាុធហត្ថលើផ្ទៃប្រទេស បានមូលមតិគ្នាជាឯកច្ឆន្ទ បានប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តទេពរង្សី ស្ថិតនៅក្នុងឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល។
សូមបញ្ជាក់ៈ កម្មវិធីនឹងត្រូវបញ្ចប់នៅថ្ងៃទី១៤រោច ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង០៨ ព្រឹក ជួនជុំពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយ ដើម្បីដង្ហែអង្គកឋិនទាន។