តាកែវ៖ ដោយបានទទួលបទបញ្ជា ពីលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីព្រះរាជអាជ្ញានៃអយ្យសាលាអមដំបូងខេត្តតាកែវ ថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង១៥:៤០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យសហការជាមួយកម្លាំងអាវុធហត្ថស្រុកគីរីវង់ បានចុះបង្រ្កាបករណីជួញដូរឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងស័ង្កសីភូមិជ្រោយស្លែង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។