កំពង់ធំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងពិធីប្រណាំងទូក នៅតាមបណ្ដោយដងស្ទឹងសែន ខេត្តកំពង់ធំ នាពេលខាងមុខ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី មេបញ្ជាការរង នាយសេនាធិការ និង នាយការិយាល័យប្រតិបត្តិការ ។