កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៨:៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អនុសេនីយ៍ត្រី កែវ សុវិសារ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះសហការ បង្រ្កាបបទល្មើសនេសាទតាមដងទន្លេក្នុងភូមិសាស្រ្តភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងសាច់អួនចំនួន១៦កន្លែង ប្រវែង៨០០ ម៉ែត្រ, លូសាច់អួនចំនួន១១មាត់, បង្គោលសរុបចំនួន១៥០ដើម, លែងត្រីចំរុះ ២០ គីឡូក្រាម ចំណែកសម្ភារៈ និងវត្ថុតាង បានកាប់បំផ្លាញចោលនៅនឹងកន្លែង។