You are currently viewing កម្លាំងអាវុធហត្ថស្រុកសំបូរ ខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថស្រុកសំបូរ ខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ នៅវេលាម៉ោង ១៩:២២នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំបូរ ខេត្តក្រចេះ ដឹកនាំដោយលោក អនុសេនីយ៍ត្រី មាស ដារិន ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើព្រែកប្រសព្វ ចុះល្បាតស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិ បានប្រទះឃើញឈើសន្និធិ ១កន្លែង ស្ថិតក្នុងភូមិស្រែភ្លី ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះឈើអារប្រភេទ(សុក្រម) ចំនួន ២២ដុំ ស្មើនឹង ១,០៤៩ ម៉ែត្រត្រីគុណ ។

បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅសង្តាត់រដ្ឋបាលព្រៃឈើវឌ្ឍនៈ ដើម្បីបន្តនីតិវិធី។