ពោធិ៍សាត់ៈ នៅវេលាម៉ោង៧:៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចំរុះថ្នាក់ជាតិ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃទេស និងលោកវរសេនីយ៍ឯក គុជ សុភាព តំណាងអគ្គស្នងការនគរបាលជាតិ បានចុះបង្ក្រាបបទល្មើសនេសាទនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបង្ក្រាបបានរបាំងស្បៃមុង ០៧ខ្សែ ប្រវែង ១៥០០ម៉ែត្រ, លូកងស្បៃមុងចំនួន ៥មាត់, ក្បាលបរចំនួន ១គ្រឿង, បង្គោលចំនួន ១២០ដើម និងបានលែងកូនត្រីចំនួន១៥គីឡូក្រាម ចូលទន្លេវិញ ចំណែកវត្ថុតាងបានកាប់បំផ្លាញចោលនៅនឹងកន្លែង។