រតនគិរីៈ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោក អនុសេនីយ៍ឯក ម៉ែន សីហា សហការជាមួយ លោក ហ៊ាល ទូច ប្រធានសាខាគយរដ្ឋាករ ខេត្តរតនគិរី បានចុះឃាត់រថយន្តចំនួន ០១ គ្រឿង នៅចំណុចភូមិ ទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី រថយន្ដម៉ាក Toyota Camry ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំផលិត២០០៩ ស្លាកលេខភ្នំពេញ 2P-8067 សង្ស័យថាគ្មានបង្កាន់ដៃពន្ធនាំចូល។
បច្ចុប្បន្នរថយន្តរក្សាទុកនៅ សាខាគយនឹងរដ្ឋាករជាបណ្នោះអាសន្នដើម្បីបន្តនីតិវិធី។