កំពង់ឆ្នាំង៖ វេលាម៉ោងប្រមាណ ១១:៣០នាទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយ លោក វរសេនីយ៍ត្រី អ៊ឹម លីអ៊ីម មេបញ្ជាការមូលដ្ឋានក្រុងកំពង់ឆ្នាំង ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ មេបញ្ជាការ និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង។
កម្លាំងបានចុះបង្ក្រាបបទល្មើសចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់នៅចំណុចភូមិត្រពាំងឬស្សី ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿងតាមនីតិវិធី។