កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានករាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក អនុសេនីយ៍ឯក គង់ សុភិន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានសហការជាមួយកម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសនេសាទនៅចំណុចបឹងត្រាំក្របី ភូមិឬស្សីដង្គួច ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងសាច់អួនចំនួន១០កន្លែង ប្រវែង១,០០០ ម៉ែត្រ, លូសាច់អួនចំនួន១០មាត់, បង្គោលសរុបចំនួន៧០០ដើម, លែងត្រីចំរុះ ២៥០ គីឡូក្រាម សម្ភារៈ និងវត្ថុតាង បានកាប់បំផ្លាញនៅនឹងកន្លែង។