ពោធិ៍សាត់៖ រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមសូត្រមន្តកាន់បិណ្ឌ បិណ្ឌទី៣ នៅវត្តហង្សាបីតិ ហៅវត្ត(ព្រែកស្តី) និងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ចូលរួមរាប់បាទបិណ្ឌទី៤នៅវត្តហ្លួង បាននាំយកទេយ្យទានទៅប្រគេនព្រះសង្ឃទាំង២វត្តមានអង្ករចំនួន២ការ៉ុង (១០០គីឡូកា្រម, ទឹកបរិសុទ្ធចំនួន៤កេស,ភេសជ្ជៈបាកាស ចំនួន២កេស, មី ចំនួន៧កេសតូច, ត្រីខ ចំនួន៨យួ, កាហ្វេ ១កញ្ចប់ និងថវិកាចំនួន២,០៨០,០០០រៀល។