ព្រៃវែង៖ ព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានរៀបចំពិធីប្រជុំផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្ត្រ ដល់យោធិននៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ចេង ម៉ាច មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកនាយសេនាធិការរង ប្រធានមន្ទីរ/អនុប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។