You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី បើកកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថ !

ឧត្តមសេនីយ៍ទោ នាង សុជីវី បើកកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថ !

ភ្នំពេញ៖ ព្រឹកថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ ២០២២ នៅសាលប្រជុំអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងផែនការចុះពិនិត្យវាយតម្លៃយោធិន នៃកងរាជអាវុធហត្ថ ដល់អាយុចូលនិវត្តន៍ ឆ្នាំ២០២៣។ ពិធីនេះ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្នានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពី ស្នងការរង នាយករងសាលាទាំងពីរ និងនាយ នាយរងការិយាល័យ ព្រមទាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី/ខេត្ត ទាំងអស់ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)៕