You are currently viewing ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការ រៀបចំអនុវត្តខ្លឹមសារ សៀវភៅសការពារជាតិ!

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការ រៀបចំអនុវត្តខ្លឹមសារ សៀវភៅសការពារជាតិ!

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយផែនការស្តីពីការ រៀបចំអនុវត្តខ្លឹមសារសៀវភៅសការពារជាតិ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ដល់អង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។  ដោយមានការចូលរួមពីសំណាក់ លោក ស្នងការរង នាយករងសាលាទាំងពីរ នាយ នាយរងការិយាល័យ និងប្រធានវរអន្តរាគមន៍ចល័តចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕