ពោធិ៍សាត់៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទប្រចាំជ្រោយស្តី សហការជាមួយកម្លាំងចម្រុះថ្នាក់ខេត្ត ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងមកពីអគ្គស្នងការនគរបាលជាតិ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ចាប់ពីភូមិកំពង់លួង និងបន្តទៅដល់ភូមិកំពង់លើឃុំក្បាលត្រាច ស្រុក ក្រគរខេត្តពោធិ៍សាត់ កម្ទេចចោលនៅនឹងកន្លែងបាន ១ករណី ស្មើនឹង៦ខ្សែ របាំងស្បៃមុង ប្រវែង១២០០ម៉ែត្រ, លូ កង ចំនួន ៧, ក្បាល ប ចំនួន ១, បង្គោលចម្រឹង ចំនួន ២០០ដើម និងលែងកូនត្រី ចំនួន ៥០ គីឡូក្រាម។