ឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមកាន់វេនបិណ្ឌទី៥ នៅវត្តខ្ទុំ ស្ថិននៅភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ព្រមទាំងបាននាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃ និង ជូនបច្ច័យដល់ តាជី យាយជី ព្រមទាំងចុងភៅ មានអង្ករ ៤ការ៉ុង ទឹកបរិសិទ្ធ ២៣យួរ, ទឹកផ្លែឈើ ៦កេស, មី ៥កេសតូច, ត្រីខ ៤យួរ សាដក១០, ប្រេងម៉ាស៊ូត ៣៥លីត្រ និងបច្ច័យសម្រាប់កសាងវត្តមួយចំនួន សរុបថវិកាទាំងអស់ ៣,៨០៩,៥០០ រៀល។