ស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និង លោកជំទាវ ព្រមទាំងមន្រ្តីក្រោមឱវាទបានចូលរួមកាន់បិណ្ឌទី០៦ ចំនួន ០៤វត្តគឺវត្តបុព្វារាម(ព្រៃយាយ) វត្តតាឡុក វត្តពោធិ៍ថ្មី និងវត្តតាពៅ ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងលោកជំទាវបាននាំយកនូវទេយ្យទានទៅប្រគេនព្រះសង្ឃចំនួន ០៤វត្តរួមមានអង្ករ ០៤បាវ, មីម៉ាម៉ា ២០កេស, ទឹកដោះគោខាប់ ០៤កេស, ត្រីខកំប៉ុង ០៤កេស, ទឹកក្រូច ២០កេស, ទឹកផ្លែឈើ ២០កេស, ទឹកត្រី ២០យួរ, ទឹកស៊ីអ៊ីវ ២០យួរ, ទឹកបរិសុទ្ធ ២០កេស, ស្ករស ២០គីឡូក្រាម, ប៊ីចេង ២០គីឡូក្រាម, តែ០៤កញ្ចប់ធំ, ធូប ០៤ដុំ, ទៀន ០៤ដុំ, នំធុង ០៨ធុង និងសាដកប្រគេនព្រះសង្ឃចំនួន ១០១ អង្គ ជូនតាជី យាយជី ចំនួន ៦០រូប ព្រមទាំងបច្ច័យសម្រាប់កសាងទីសេនាសនៈ។
សរុបបច្ច័យចំណាយក្នុងពិធីកាន់បិណ្ឌទាំង ០៤វត្តអស់ចំនួន: ១៨,១១០,០០០រៀល(ដប់ប្រាំបីលានមួយសែនមួយម៉ឺនរៀលគត់) ៕