You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមពិធីកាន់បិណ្ឌវេនទី៦ នៅវត្តគរ

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមពិធីកាន់បិណ្ឌវេនទី៦ នៅវត្តគរ

បាត់ដំបង៖ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និង លោកជំទាវ ទៀង សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាល សាលាឧទ្ធរណ៍ បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមពិធីកាន់បិណ្ឌវេនទី៦ នៅវត្តគរ ស្ថិតនៅក្នុងភូមិវត្ដគរ សង្កាត់គរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថក្រុង/ស្រុក នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ។

 

ក្នុងឳកាសនេះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ និងលោកជំទាវ បានប្រគេនទេយ្យទានដល់ព្រះសង្ឃនូវគ្រឿងឧបភោគ និងបរិភោគមានៈ ទឹកបរិសុទ្ធចំនួន២៥ កេស ទឹកផ្លែឈើចំនួន ៦កេស ទឹកក្រូចកូការចំនួន១០ កេស ថវិកាសរុបចំនួន៦,៣០០,០០០រៀល និងថវិកាដុល្លាចំនួន២០២២$ ថវិកាប្រគេនព្រះសង្ឃចំនួន២,៣០០,០០០ រៀល ថវិកាជូន យាយជី តាជី ប្រជាការពារ ចុងភៅ ចំនួន ៤,០០០,០០០រៀល, ថវិកាប្រគេនព្រះសង្ឃតម្កល់ទុកសម្រាប់កសាងវត្ដអារាមចំនួន ២០២២ដុល្លា៕