You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា សហការបង្ក្រាបបទល្មើសព្រៃឈើ

មណ្ឌលគិរីៈ នៅវេលាម៉ោង១១ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា បានធ្វើការបង្ក្រាបការលាក់ទុកឈើល្មើសច្បាប់០១លើក ស្ថិតនៅចំណុច ភូមិឆ្នែង ឃំុស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ដលគិរី។
នេះបើយោងតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ប្រចាំខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានរកឃើញឈើល្មើសច្បាប់ ប្រភេទកកោះ ចំនួន១៣ដុំផងដែរ។

វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។ ចំណែកជនល្មើសដែលបានយកឈើមកលាក់ទុក ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
m1

m2

m3

m4