ព្រះវិហារ៖ នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តព្រះវិហារ និងក្រុមគ្រួសារ ចួលរួមវេនកាន់បិណ្ឌទី៦ នៅវត្តប្រាសាទគោកបេង ស្ថិតក្នុងក្រុងព្រះវិហារ និងបាននាំយកនូវបច្ច័យកសាងចំនួន ២,៥៣០,០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន: អង្ករ១២ការ៉ុង, ទឹកបរិសុទ្ធ០៥កេស, ទឹកក្រូច០៥កេស, មី០៥កេស, ទឹកត្រី០៥យួរ, ទឹកស៊ីអ៊ីវ០៥យួរ, អំបិល០៥គីឡូក្រាម, ប៊ីចេង០៥គីឡូក្រាម, ស្ករសរ០៥គីឡូក្រាម, ខ្ទឹមស០៥គីឡូក្រាម, ប្រេងឆា០៥ដប ប្រគេនដល់ព្រះសង្ឃ។