You are currently viewing ក្រុមគ្រួសារសព លោក ឧសេនីយ៍ត្រី មាស ទិត្យ ថវិកាបូជាសព ថ្នាក់ឧត្តមសេនីយ៍ ចំនួន ៣០លានរៀល

ក្រុមគ្រួសារសព លោក ឧសេនីយ៍ត្រី មាស ទិត្យ ថវិកាបូជាសព ថ្នាក់ឧត្តមសេនីយ៍ ចំនួន ៣០លានរៀល

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោក ឧសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និង ជាប្រធានអនុគ្គណៈកម្មាធិការរៀបចំបុណ្យសពថ្នាក់ឧត្តសេនីយ៍ ឧត្តមនាវី ក្រសួងការពារជាតិ បានអញ្ជើញសំណេះសំណាល និងនាំយកថវិកា បូជាសពក្រសួងការពារជាតិថ្នាក់ឧត្តមសេនីយ៍ ចំនួន ៣០,០០០,០០០(សាមសិបលានរៀល) ជូនក្រុមគ្រួសារសព លោក ឧសេនីយ៍ត្រី មាស ទិត្យ នាយការិយាល័យគីមីសាស្រ្ត ស្នងការ ស្នងការដ្ឋានសម្ភារៈបចេ្ចកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ដែរស្ថិតនៅ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ