ក្រចេះ៖ នៅថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចកំពង់រទេះស្ថិតនៅភូមិឥន្ទជ័យ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដោយបានដកហូតបានប្រភេទឈើ (សុក្រម-តាសេក) សរុបចំនួន៤៥ដុំ ដែលមានមុខកាត់២០x២០x២ម៉ែត្រស្មើរនឹង ៣,៦០០ម៉ែត្រត្រីគុណ។ បច្ចុប្បន្នឈើប្រគល់ប្រគល់ជូនដែនជម្រកសត្វព្រៃសំបូរ ដើម្បីអនុវត្តតាមនីតិវីធី។