កណ្តាលៈ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំង ឯកឧត្តមមេបញ្ជាការរង,ឯកឧត្តម, ស្នងការ, ស្នងការរង មេបញ្ជាការរាជធានី ខេត្ត ក្រុង ព្រមទាំងពុទ្ឋបរិស័ទជិតឆ្ងាយចំណុះជើងវត្តបានប្រារព្ធពិធីសូត្រមន្ត និងស្ដាប់ព្រះសង្ឃសម្ដែងធ៌មទេសនា នាល្ងាចថ្ងៃសៅរ៍ ទី២៩
ខែតុលាឆ្នាំ២០១៦ នៅវត្តទេពរង្សី ស្ថិតនៅក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាតែន ស្រុកពញាឮ ខេត្តកណ្តាល។លុះព្រឹកឡើងថ្ងៃអាទិត្យទី៣០ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកប្រុស លោកស្រី រួមជាមួយពុទ្ឋបរិស័ទជិតឆ្ងាយបានដង្ហែរអង្គកឋិនទានប្រទក្សិណបីជុំ និងវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។
នៅក្នុងពិធីបុណ្យអង្គកឋិននោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៏ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រមុខដឹកនាំបានធ្វើអោយ ព្រះពុទ្ឋសាសនាមានការរីកចម្រើនគ្រប់ទីកន្លែងទូទាំងប្រទេស មិនតែប៉ុណ្ណោះពុទ្ឋចក្រ និងអាណាចក្រកំពុងត្រូវបានដើរទន្ទឹមគ្នា ហើយក៏មិនអាចខ្វះមួយណាបានឡើយ។
ហើយថ្ងៃនេះយើងទាំងអស់គ្នាកំពុងបានធ្វើបុណ្យកឋិនទាន ជូនទៅដល់បុព្វការីជនមានមាតា បិតាជីដូន ជីតា និងញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់សុគតិភពជាពិសេសយុទ្ឋជនយុទ្ឋនារី កងរាជអាវុធហត្ថ ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងឧទ្ទិសបុណ្យកុសលទាំងអស់នេះជូនទៅដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកប្រុស,លោកស្រីបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ ដែលបានមកចូលរួមក្នុងពិធីបុណ្យកឋិនទាននេះ សូមអោយទទួលបានមគ្គផលស្មើៗគ្នា។
បុណ្យកឋិនទានដែលផ្តួចផ្ដើមដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវបានប្រគេនទេយ្យវត្ថុចង្ហាន់ និងវេរបច្ច័យប្រគេនព្រះសង្ឃមានទឹកប្រាក់សរុបចំនួន ១៧៩,០០០,០០០រៀល(មួយរយចិតសិបប្រាំបួនលានរៀលគត់)។
ជាមួយនោះដែរ ឯកឧត្តម ក៏បានជូនដល់ក្រុមភ្លេងពិនពាធចំនួន ១០០០,០០០រៀល (មួយលានរៀល), នគរបាលស្រុកការពារ១.០០០.០០០រៀល (មួយលានរៀល), កងរាជអាវុធហត្ថ១.០០០.០០០រៀល (មួយលានរៀល) ថែមទៀតផង៕
បន្ទាប់មកទៀត ឯកឧត្តម បានជួបសំណេះសំណាលជាមួយក្រុមកីឡាករអុំទូកដោយបានផ្តាំផ្ញើដល់កីឡាករអុំទូកទាំងអស់ខិតខំយកចិត្តទុកដាក់ហ្វឹកហាត់ឱ្យបានសស្រាក់ស្រាំមានកាយវិការហ្វាហាប់និងឱ្យបានស្រុះគ្នា។ ហើយជាចុងក្រោយ ឯកឧត្តម ក៏បានជួយឧបត្ថម្ភក្រុមកីឡាកររួមមានៈមួក.ខោអាវ.អង្ករ២តោន រួមទាំងថវិកាចំនួន ២.០០០.០០០រៀល (ពីរលានរៀល) ដើម្បីហ្វឹកហាត់ចូលរួមប្រកួតប្រជែងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីពអកអំបុកនឹងសំពះព្រះខែ នាពេលខាងមុខនេះ៕