កោះកុង៖ រសៀលថ្ងៃសុក្រ ទី១៦ ខែកញ្ញាឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តកោះកុង នាំយកទេយ្យទាន មានអង្ករ៥០គីឡូក្រាម, មីម៉ាម៉ា ០១កេសធំ, ទឹកក្រូច០២កេស ,ទឹកផ្លែឈើ០២កេស ,ទឹកបរិសុទ្ធ ០២កេស, ទឹកត្រី០២យួរ, ទឹកស៊ីអ៊ីវ០១កេស, ប៊ីចេង១.៥គីឡូក្រាម, ស្កសរ ១.៥គីឡូក្រាម និង បច្ច័យចំនួន ៦០០,០០០រៀល ចូលរួមកាន់បិណ្ឌនៅវត្តទេពនិមិត្ត(វត្តថ្មី) ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕