ត្បូងឃ្មុំ៖ ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ឧត្តមសេនីយ៍ទោ ឈឹម គឹមហុង ស្នងការរង ទទួលការងារសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលទទួលមរណៈភាពនៅវេលាម៉ោង ០២:០០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៥៣ឆ្នាំ ។
លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា បានសម្តែងនូវការសោកស្តាយ ស្រណោះ អាឡោះអាល័យជាពន់ពេក និងចូលរួមរំលែកមរណៈទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។ មរណៈភាពរបស់លោក ឧតម្តតសេនីយ៍ទោ ឈឹម គឹមហុង គឺជាការបាត់បងស្វាយមី បាត់បង់ឪពុក និងបងប្អូនល្អប្រកបដោយព្រហ្មវិហារធម៌ ដែលមានស្នាដៃជាច្រើនរាប់មិនអស់ និង សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ លោក ឧត្តមសេនីយ៍ទោ ឈឹម គឹមហុង បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឪកាសនោះ លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បាននាំយកនូវបច្ច័យចូលរួមបុណ្យសព ចំនួន ៨លានរៀលផងដែរ ។