You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញចូលរួមកាន់បិណ្ឌចំនួន ០៣ វត្តនៅក្នុងឃុំត្រពាំងស្តៅ ស្រុករមាសហែក

តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញចូលរួមកាន់បិណ្ឌចំនួន ០៣ វត្តនៅក្នុងឃុំត្រពាំងស្តៅ ស្រុករមាសហែក

ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងជា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំត្រពាំងស្តៅ និងសហការី បានអញ្ជើញចូលរួមកាន់បិណ្ឌចំនួន ០៣ វត្តគឺ: វត្តឧត្តមសាមគ្គី, វត្តស្វាយទន្ទឹម, និងវត្តទួលសុក្រំ, ស្ថិតនៅក្នុងឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយបាននាំយកនូវទេយ្យទានវេប្រគេនព្រះសង្ឃចំនួន ០៣ វត្តរួមមាន: អង្ករ ០៣ បាវ, មីម៉ាម៉ា ១៥ កេស, ទឹកដោះគោខាប់ ០៣កេស, ត្រីខកំប៉ុង ០៣ កេស, ទឹកក្រូច ១៥ កេស, ទឹកផ្លែឈើ ១៥ កេស, ទឹកត្រី ១៥ យួរ, ទឹកស៊ីអ៊ីវ ១៥ យួរ, ទឹកបរិសុទ្ធ ១៥ កេស, ស្ករស ១៥ គីឡូក្រាម, ប៊ីចេង ១៥ គីឡូក្រាម, តែ ០៣ កញ្ចប់ធំ, ធូប ០៣ ដុំ, ទៀន ០៣ ដុំ, នំធុង ០៦ ធុង និងសាដកប្រគេនព្រះសង្ឃចំនួន ២០ អង្គព្រមទាំងបច្ច័យសម្រាប់កសាងទីសេនាសនៈ។

សរុបបច្ច័យចំណាយក្នុងពិធីកាន់បិណ្ឌទាំង ០៣ វត្តអស់ចំនួន: ៧,៥៧៨,០០០រៀល( ប្រាំពីរលានប្រាំសែនប្រាំពីរម៉ឺនប្រាំបីពាន់រៀលគត់ ) ៕