កោះកុង៖ ព្រឹកថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និង លោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកោះកុង បានចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តអម្ពរទិយ៉ារាម(ហៅវត្តព្រែកស្វាយ) ស្ថិតនៅក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ និង នាំយកទេយ្យទាន មានអង្ករ ១០០គីឡូក្រាម ,មីម៉ាម៉ា០២កេសធំ ,ទឹកក្រូច០៥កេស ,ទឹកផ្លែឈើ០៥ កេស, ទឹកបរិសុទ្ធ ០៥កេស, ទឹកត្រី០៥យួរ, ទឹកស៊ីអ៊ីវ០២កេស, សាដក១២ និងបច្ច័យសម្រាប់តម្កល់កសាងវត្តមានចំនួនប្រាក់រៀល ៩,៩៩៩,៩០០រៀល, ប្រាក់បាត ២,០០០បាត និង ប្រាក់ដុល្លារ ២១០ដុល្លារផងដែរ៕